Advertise Here

នគរចេនឡា

នគរចេនឡា
ប្រទេសកម្ពុជាសម័យចេនឡា
 ៥៥០-៨០២ នៃគស

     I.       

គ្រាដំបូងនៃចេនឡា
1.    បញ្ហាឈ្មោះ
Ø  ជាសាមន្តរដ្ឋ(រដ្ឋចំណុះ) របស់អាណាចក្រភ្នំ ក្រោយមកវាយយកអាណាចក្រនេះបញ្ចូលជាអាណាចក្រធំតែមួយ
Ø  បញ្ហាឈ្មោះចេនឡាមានអំណះអំណាងដូចតទៅ៖
·       តាមលោកPaul Pelliot ចេនឡា < ចិន + រាប ដោយសារខ្មែរធ្លាប់ធ្វើសង្គ្រាមឈ្នះចិន
·       តាមលោក កេង វ៉ាន់សាក់ ចេនឡា < ចិន + លា (ចិនលាត្រឡប់ទៅវិញ)
·       តាមលោក លី ធានតេង ចិនឡា = ក្រមួនសុទ្ធ < ចេន / ចេង = សុទ្ធ + ឡា / ឡាក់ = ក្រមួន ឃ្មុំ ទៀន(ដែលប្រពៃណីចិននិយមប្រើក្នុងពិធីសែនព្រេន)
2.    បញ្ហាទីតាំង
Ø  ស្ថិតនៅតាមតំបន់បាសាក់ តាមដងទន្លេមេគង្គភាគខាងត្បូងប្រទេសឡាវ
Ø  ព្រះរាជនិយមធ្វើនយោបាយពង្រីកទឹកដីទៅភាគខាងជើង និងភាគខាងត្បួងធ្វើឲ្យចេនឡាចែកជាពីរ
·       ចេនឡាតំបន់ខាជើង ជាតំបន់ដីខ្ពស់ចាប់ពីជួរភ្នំដងរ៉ែក ទៅដល់ព្រំប្រទល់រដ្ឋណានឆាវ របស់ថៃ នៅតំបន់យូណាន (ខេត្តរបស់ចិនសព្វថ្ងៃ)។
·       ចេនឡាតំបន់ខាងត្បូង ជាតំបន់ទំនាប តាមវាលទំនាបទន្លេមេគង្គ និងតំបន់ទន្លេសាប សម្បូរទៅដោយវាល ទំនាប បឹងបួរ ទន្លេ និងមាត់សមុទ្រ។
3.    បញ្ហាកំណើតរាជវង្សចេនឡាដំបូង
Ø  ស្តេចចេនឡា      {          ឥសីកម្ពុ             +          នាងទេពអប្សរមេរា (ឥសូរប្រទានឲ្យធ្វើមហេសី)
Ø  ហេតុផលទី២
ហ្វូណន                                                             ចេនឡា
 


                        រុទ្រវរ្ម័ន (៥១៤-៥៥០ គស)                                ស្រុទ្ធវរ្ម័ន
 


                        វីរវរ្ម័ន                                                                ស្រេស្ឋវរ្ម័ន

          ភវវរ្ម័ន (សោមវង្ស)              +                  កម្ពុជលក្សី (សូរ្យវង្ស) ជាញាតិខាងមាតា
          (៥៥០-៦០០ គស)



   II.        ចម្បាំងរវាងចេនឡា និងអាណាចក្រភ្នំ
1)   បុព្វហេតុ
Ø  មានការដណ្តើមរាជសម្បត្តិគ្នារវាង គុណវរ្ម័ន និងរុទ្រវរ្ម័ន
Ø  គុណវរ្ម័នប៉ុនប៉ងដណ្តើមរាជ្យតែត្រូវ រុទ្រវរ្ម័នសំលាប់
Ø  ភវរ្ម័នលើកទ័ពវាយអាណាចក្រភ្នំ
Ø  ជាទំនាស់សាសនារុទ្រវរ្ម័ន(ព្រះពុទ្ធសាសនា)ជាមួយភវរ្ម័ន(ឥសូរ)
Ø  តាមលោកប៊ឺណាត តំបន់អាណាចក្រភ្នំត្រូវទឹកជំនន់បំផ្លាញទីក្រុង និងប្រព័ន្ធធារាសាស្រ្ត ធ្វើឲ្យប្រជាជនភៀសខ្លួនទៅភាគខាងជើង បណ្តាលឲ្យភវរ្ម័ន វាយយករដ្ឋហ្វូណននៅឆ្នាំ៥៥០នៃគ.ស បង្កើតអាណាចក្រថ្មីមួយគឺអាណាចក្រចេនឡាធំ។
  III.        រាជវង្សខ្មែរនៅសម័យចេនឡា
ព្រះនាម
ឆ្នាំសោយរាជ្យ
ស្នាមព្រះហស្ថ
១- ភវវរ្ម័នទី១






២-ព្រះបាទមហិន្រ្ទវរ្ម័ន



៣-ឦសានវរ្ម័នទី១





៤-ភវវរ្ម័នទី២




៥-ជ័យវរ្ម័នទី១






៦-ជ័យទេវី
៥៥០-៥៩៨/៦០០ គ.ស






៦០០-៦១៥ គ.ស



៦១៥-៦៣៥ គ.ស





៦៣៩-.........?




៦៥៧-៦៨១ គ.ស






៦៨១-៧១៣គ.ស
-ប្រាសាទនៅវត្តភូ(ដងទន្លេមេគង្គ)
-ប្រាសាទបារាណ(ស្ទឹងត្រែង)
-អាស្រមមហាឫស្សី(អង្គរបុរី)
-ប្រាសាទហាន់ជ័យ(កំពង់ចាម)
-កសាងក្រុងភវបុរៈ
-ប្រាសាទបន្ទាយនាង(ខេត្តបាត់ដំបង)
-ប្រាសាទអកយំនៅស៊ីថេប (ប្រទេសថៃ)
-ប្អូនជីដូនមួយរបស់ភវវរ្ម័ន
-កសាងក្រុងឥន្រ្ទបុរៈ
-ពង្រីកទឹកដីដល់បុរីរម្យសុរិន្ទ(ប្រទេសថៃ)
-វាយកាន់កាប់ទឹកដីតាមដងទន្លេមួន
-បុត្ររបស់ព្រះបាទមហិន្រ្ទវរ្ម័ន
-ពង្វាតទឹកដីលើសមន្តរដ្ឋ
-ផ្លាស់រាជធានីមកឦសានបុរៈ(សម្បូរព្រៃគុក)
-សាងប្រាសាទភ្នំបាយ៉ង់កោ(ខេត្តតាកែវ)
-សាងប្រាសាទសម្បូរព្រៃគុក(ខេត្តកំពង់ធំ)
-សាងប្រាសាទអង្គជំនីក(ខេត្តព្រៃវែង)
-ពុំមែនជាបុត្ររបស់ឦសានវរ្ម័នទី១ទេ
-រាជធានីនៅអង្គបុរី
-បន្សល់ទុកនូវសិលាចារិកជាច្រើនដូចជា នៅតំបន់តាកែវ ភ្នំព្រះវិហារ កំពង់ឆ្នាំង ត្រពាំងមាស និងភ្នំបាយ៉ង់កោ
-ជាបុត្ររបស់ភវវរ្ម័នទី២
-សាងប្រាសាទនៅតំបន់វ្យាធបុរៈ និងនៅវត្តភូ
-បែងចែកអាណាចក្រជាតំបន់គ្រប់គ្រង
·       តំបន់វត្តភូ(ឡាវ) ស្ទឹងត្រែង បាភ្នំ ព្រៃនគរ ក្រុងសម្ភបុរៈ(ក្រចេះ)
·       តំបន់ខាងលិច ទន្លេមេគង្គ អង្គបុរី បាត់ដំបង ខាងជើងបឹងទន្លេសាប
-អាចមហេសីរបស់ជ័យវរ្ម័នទី១
-មានទំនាស់គ្នារវាងបុរីផ្សេងៗជាមួយចេនឡានាំឲ្យ ចេនឡាត្រូវបែងចែកជាពីរនៅឆ្នាំ៧០៦ គ.ស
  IV.        ការបែកបាក់ និងការបែងចែកអាណាចក្រចេនឡា
ពិភាក្សាក្រុម
ចូរបង្ហាញពីការបែកបាក់អាណាចក្រចេឡា។
អាណាចក្រចេនឡាជារដ្ឋមួយដ៏ធំ និងខ្លាំងពូកែត្រូវបែកបាក់ដោយសា៖
·       វិសាលភាពទឹកដី
·       វិបត្តិផ្ទៃក្នុង
·       សមត្ថភាពគ្រប់គ្រង
កត្តាទំាងនេះធ្វើឲ្យចេនឡាបែងចែកជាពីគឺ៖
ü  ចេនឡាដីគោកជារដ្ឋឯករាជ្យ
ü  ចេនឡាលិចទឹក ក្រោមអាណានិគមជ្វា
   V.        សេដ្ឋកិច្ច នយោបាយ វប្បធម៌ និងជីវភាពសង្គមនៃអាណាចក្រចេនឡា
តើសេដ្ឋកិច្ចអាណាចក្រភ្នំពឹងផ្អែកលើអ្វី?ចូររៀបរាប់។
ពឹងផ្អែកលើវិស័យកសិកម្ម មានការរីកចម្រើនប្រព័ន្ធធារាសាស្រ្ត
ចូររៀបរាប់ពីរបៀបគ្រប់គ្រងរដ្ឋ។
ចូររៀបពីជីវភាពសង្គមរបស់អាណាចក្រភ្នំ។
អ្នកស្រុកចេនឡាគោរពសាសនាអ្វី?ចូរបង្ហាញ។
(អត្ថបទរបស់លោកគ្រូ ខាត់  ប៊ុនធឿន)



                                                           

នគរចេនឡា នគរចេនឡា Reviewed by RunKH on July 12, 2018 Rating: 5

No comments:

ព្យាយាមគង់បានសម្រេច

Powered by Blogger.